ជំរាបសួរ និងសួស្តីបាទ!
ថ្ងៃនឹងដូចថា មានអារម្មណ៍ថាសប្បាយម្មង!! ហាហា ចឹងហើយតោះនាំគ្នាទៅធ្វើម្ហូប អូណូណូ!! ធ្វើបង្អែបទេបាទ!
បង្អែមថ្ងៃនឹង គឺថាជាបង្អែមដែលមានលក្ខណ:មិនសូវយ៉ាប់ ហើយក៏មិនសូវស្រួលដែរ ហាហា។ បង្អែមថ្ងៃនេៈគឺ……សំុស្គរតិចមើល!!!
បង្អែមមានឈ្មោះថា បង្អែមគ្រាប់ខ្នុរ បាទ! ខ្ញំុហៅចឹង ណាគេហៅផ្សេងខ្ញំុមិនខ្ចីខ្វល់ ហាហា
គ្រឿងផ្សំ :
– ស៊ុត
– សណ្តែកបាយ ឬសណ្តែកខៀវ
– ស្ករក្រហម ឬសរ
– ខ្ទិះដូង
– ផ្លែឈើ (ខ្នុរ ស្តរបឺរី ។ល។)
វិធីចំអិន :
ជាដំបូងយើងត្រូវលាងសណ្តែកឲ្យស្អាត ហើយយកទៅស្ងោរដូចបាយ បន្ទាប់មកដួសដាក់ខ្ទះ ដោយលាយស្ករ និងខ្ទិះដូងជាមួយ រួចហើយកូរឲ្យស្ងួត។ បន្ទាប់ពីរួចរាល់ហើយ ពូតវាជារៀងដែលយើងចង់បានជាការស្រេច។
បំបែកស៊ុត យកតែផ្នែកលឿង ហើយយកសណ្តែកដែលពូតហើយប្រលាក់ជាមួយស៊ុតលឿង បន្ទាប់មកយកវាដាក់ក្នុងឆ្នាំងទឹកស្ករដែលកំពុងពុះ។ ចាំដល់វាកកឆ្អិនបឹទភ្លើងជាការស្រេច។



